ព័ត៌មាន ព័ត៌មានថ្មីចុងក្រោយបង្អស់ និងដំបូន្មានស្តីពីការរីករាលដាលនៃ coronavirus (COVID-19)។.
Information, updates and advice about the outbreak of coronavirus (COVID-19).
នៅលើទំព័រនេះ (On this page)

ប្រសិនបើអ្នកមានការព្រួយបារម្ភ សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់សម្រាប់ Coronavirus តាម លេខ 1800 675 398 (24 ម៉ោង).
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ TIS National តាមលេខ 131 450.
សូមរក្សាទុកលេខសូន្យបីដង (000) សម្រាប់តែ ភាពអាសន្នប៉ុណ្ណោះ .

អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ (What you must remember)

  • ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា Coronavirus សូម​ទៅ​ធ្វើ​តេស្ត
  • ប្រសិន​បើ​អ្នក​ឈឺ សូម​ស្នាក់​នៅ​ផ្ទះ។ ចូរ​កុំ​ទៅលេង​គ្រួសារសាច់ញាតិ ឬ​ទៅធ្វើ​ការ។
  • ចូរ​លាង​សម្អាត​ដៃអ្នក។ ​ក្អក ឬ​កណ្តាស់ដាក់​ក្រដាស​ជូត​មាត់ ឬ​ដាក់​កែង​ដៃ​អ្នក ហើយ​ត្រូវ​រក្សា​គម្លាត 1.5 ម៉ែត្រ​ពី​មនុស្សដែលមិនរស់នៅជាមួយអ្នក
  • អ្នក​ត្រូវ​តែ​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​​បើ​អ្នក​អាច​ធ្វើ​បាន។
  • ​ប្រ​ធាន​មន្ត្រី​សុខាភិបាល​ (Chief Health Officer) អាច​ផ្លាស់​ប្តូរ​ការ​ដាក់​កំហិត​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ការ។

ការ​ដាក់​កំហិត​ថ្មីៗ​នៅ​រដ្ឋ​វិក​ថូរៀ (Latest restrictions in Victoria)

ចាប់​ពីថ្ងៃ​ទី​2 ខែ​កក្កដា មាន​ការ​​ដាក់​កំហិត​ខុសៗ​គ្នានៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រដ្ឋ​វិកថូរៀ។

ការ​ដាក់​កំហិត​ទូ​ទាំង​រដ្ឋ​វិកថូរៀ

ចាប់​ពីថ្ងៃទី 2 ខែ​កក្កដា

  • មជ្ឈ​មណ្ឌល​លក់​ទំនិញ និង​ទីផ្សារ​ខាងក្រៅ​អគារ​ត្រូវ​តែ​កំណត់​ចំនួន​អ្នក​ទិញទំនិញ។
  • ពលរដ្ឋ​ដែល​រស់​នៅ​ក្រៅ​តំបន់​​មាន​លេខ​កូដ​ដែល​ត្រូវ​គេ​ដាក់​កំហិត អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​ទាំង​នោះ​តែ​ក្នុង​ករណី​បួន​យ៉ាង​ប៉ុណ្ណោះ ៖
  1. ទិញ​ម្ហូប​អាហារ និង​បរិក្ខារ​ចាំ​បាច់​ផ្សេងៗ
  2. ផ្តល់​ការ​ថែ​ទាំ មាន​ធុរៈ​ផ្ទាល់​ខ្លួន​បន្ទាន់ ឬ​ទៅ​ស្វែង​រក​ការ​ព្យា​បាល
  3. ធ្វើ​ការហាត់​ប្រាណ​ក្រៅផ្ទះ
  4. ធ្វើ​ការ ឬ​ទៅសិក្សា ​បើ​អ្នក​មិន​អាច​ធ្វើ​ការ ឬ​សិក្សាពី​ផ្ទះ​បាន

ការ​ដាក់​កំហិត​ពីថ្ងៃ 22 មិថុនា ខាងក្រោម នៅ​តែ​មាន​ជា​ធរមាន​នៅ​ឡើយ​នៅទូទាំង​រដ្ឋ​វិកថូរៀ។ ហើយបន្ថែម​លើនេះ ៖

លេខ​កូដ​តំបន់​ដែល​មាន​ការ​ដាក់​កំហិត​តឹងតែងខ្លាំង

ចាប់​ពីថ្ងៃទី​2 ខែ​កក្កដា ការ​ដាក់​កំហិត​ដំណាក់​កាល​ទីបីដោយតម្រូវឲ្យ​នៅ​ផ្ទះ (Stage 3 Stay at Home) នឹង​ធ្វើ​ឡើង​ចំពោះ​តំបន់​ដូច​ខាង​ក្រោម​នេះ ៖

  • 3038 – Keilor Downs, Keilor Lodge, Taylors Lakes, Watergardens
  • 3021 – Albanvale, Kealba, Kings Park, St Albans
  • 3012 – Brooklyn, Kingsville, Maidstone, Tottenham, West Footscray
  • 3042 – Airport West, Keilor Park, Niddrie, Niddrie North
  • 3064 – Craigieburn, Donnybrook, Mickleham, Roxburgh Park, Kalkallo
  • 3047 – Broadmeadows, Dallas, Jacana
  • 3060 – Fawkner
  • 3032 – Ascot Vale, Highpoint City, Maribyrnong, Travancore
  • 3046 – Glenroy, Hadfield, Oak Park
  • 3055 – Brunswick South, Brunswick West, Moonee Vale, Moreland West

and from 5 July

  • 3031 – Kensington, Flemington
  • 3051 – North Melbourne, Hotham Hill

ចាប់​ពីថ្ងៃទី 2 កក្កដា​ តទៅ ​បើ​អ្នក​រស់​នៅ​ក្នុង​តំបន់​ណា​មួយ​ក្នុង​ចំណោម​តំបន់​ដូច​បាន​រៀប​រាប់​ខាង​លើ មាន​តែ​ហេតុ​ផល​បួន​យ៉ាង​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ចាក​ចេញ​ពី​ផ្ទះ​បានៈ

  1. ទិញ​ម្ហូប​អាហារ និង​បរិក្ខារ​ចាំ​បាច់​ផ្សេងៗ
  2. ផ្តល់​ការ​ថែ​ទាំ មាន​ធុរៈ​ផ្ទាល់​ខ្លួន​បន្ទាន់ ឬ​ទៅ​ស្វែង​រក​ការ​ព្យា​បាល
  3. ធ្វើ​ការហាត់​ប្រាណ​ (ការហាត់​ប្រាណ​នៅក្រៅផ្ទះ ធ្វើបានតែជាមួយសមាជិក​គ្រួសារ​អ្នក ឬ​បាន​តែ​ម្នាក់​ជាមួយ​អ្នក​ផ្សេង)
  4. ធ្វើ​ការ ឬ​ទៅសិក្សា ​បើ​អ្នក​មិន​អាច​ធ្វើ​ការ ឬ​សិក្សា​ពី​ផ្ទះ​បាន

អ្នក​មិន​អាច​ឲ្យ​ភ្ញៀវ​មក​លេង​ផ្ទះ ឬ​ទៅ​លេង​ផ្ទះ​អ្នក​ផ្សេង​ឡើយ លើក​លែង​តែ​ទៅ​ដើម្បី​ផ្តល់​ការ​ថែ​ទាំ ឬ​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ចាំ​បាច់។ អ្នក​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ​លើក​លែង​តែ​ក្នុង​បួន​ករណី​ដូច​បាន​រៀប​រាប់​ខាង​លើប៉ុណ្ណោះ។

ការ​ដាក់​កំហិត​ដែល​នឹង​ត្រូវ​អនុវត្ត​ចំពោះ​សកម្ម​ភាព​ផ្សេងៗ និង​ទីកន្លែង​ទាំងឡាយនៅក្នុង​តំបន់​ទាំង​នេះ ៖

  • ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​អាច​ផ្ដល់សេវាសម្រាប់ការដែលទិញ​យក​ទៅ​ក្រៅ (Takeaway) ឬ​ដឹក​ជញ្ជូន​ដល់​ផ្ទះ
  • ហាង​ស្រា បារ និង​ក្លឹប​កំសាន្ត​ត្រូវ​បិទ​ទ្វារ លើក​លែង​តែ​បើក​សម្រាប់​ការទិញ​យកចេញ​ទៅក្រៅ​ប៉ុណ្ណោះ
  • សេវាកម្ម​កែ​សម្ផស្ស និង​ថែ​ទាំរាងកាយ​ត្រូវ​បិទ​ទ្វារ លើក​លែង​តែ​ហាង​កាត់​សក់​ និង​ធ្វើ​សក់​ប៉ុណ្ណោះ
  • បណ្ណាល័យ ទីកន្លែង​សហគមន៍​ មជ្ឈ​មណ្ឌល​កីឡា និង​ផ្ទះសំណាក់ឬសណ្ឋាគារសម្រាប់ការ​ស្នាក់​នៅលំហែកាយ​ត្រូវ​បិទ​ទ្វារ
  • វិចិត្រសាល សារៈ​មន្ទីរ តំបន់​ប្រវត្តិសាស្ត្រ សួន​សត្វ សួន​កំសាន្ត​ក្រៅអគារ​ មណ្ឌល​លេង​កំសាន្ត រោង​ភាពយន្ត​ក្នុង​អគារនិងក្រៅអគារ ​ កន្លែង​ប្រគំ​តន្ត្រី មហោស្រព បន្ទប់​ប្រជុំ​ធំ កន្លែង​អង្គុយ​មើល​កីឡា និង​ការ​សម្តែង​ផ្សេងៗ ពហុកីឡា​ដ្ឋាន កាស៊ីណូ និង​កន្លែង​លេង​ល្បែង​ផ្សេងៗ​ត្រូវ​បិទ​ទ្វារ។
  • កន្លែង​លេង​កីឡា ទាំង​ក្នុង​ និង​ក្រៅអគារ ដោយ​រួម​ទាំង​កន្លែង​ហាត់​ប្រាណ កន្លែង​បង្វឹក និង​អាង​ហែល​ទឹកត្រូវ​បិទទ្វារ។ សម្រាប់​ការ​បង្វឹក​កីឡា​ផ្ទាល់​ខ្លួន​នៅក្រៅ​អគារ​អនុញ្ញាត​ឲ្យ​មាន​តែ​សិស្ស​ពីរ​នាក់ និង​គ្រូ​បង្ហាត់​ម្នាក់​ប៉ុណ្ណោះ។
  • ការ​រៀប​អាពាហ៍​ពិពាហ៍​កំណត់​ចំនួន​ចូលរួម​ត្រឹម​ 5នាក់ (ប្តី​ប្រពន្ធ សាក្សីពីរនាក់ និង​អាចារ្យ​)
  • ពិធី​បុណ្យ​សព​កំណត់​មនុស្ស​ចូល​រួម​ត្រឹម​ 10នាក់ រួម​នឹង​អ្នក​រៀបចំ​កម្មវិធី។
  • ការ​រៀប​អាពាហ៍​ពិពាហ៍ និង​ពិធី​បុណ្យ​សព​ធ្វើ​ឡើង​នៅ​តាម​គេហដ្ឋាន​ឯកជន​នឹង​ត្រូវ​កំណត់​អ្នក​ចូលរួម​ត្រឹម​តែសមាជិក​គ្រួសារ និង​អ្នករៀបចំកម្មវិធី។

កម្មវិធី​សាសនា និង​ការ​គោរព​បូជា​អាច​ធ្វើ​បាន​តែ​តាម​អនឡាញ​ប៉ុណ្ណោះ។

សិស្សា​នុសិស្ស​អាច​ទៅ​រៀន​ធម្មតា​ពេល​ចាប់​ផ្តើម​ត្រី​មាស​ទី 3។

​បើ​អ្នក​រស់​នៅ​តាម​តំបន់​ណាមួយ​ក្នុង​ចំណោម​តំបន់​ទាំង​នេះ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​កំសាន្ត​ខាង​ក្រៅ អ្នក​អាច​បន្ត​ដំណើរ​កំសាន្ត​របស់​អ្នក​បាន។

ការ​ចូលរួមអប់រំ​សហគមន៍ និង​ការបង្កើនការ​ធ្វើ​តេស្ត​ COVID-19 ​នៅ​ក្នុង​តំបន់ (COVID-19 community engagement and increased testing in suburbs)

នៅ​តាម​តំបន់​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​ឆ្លង Coronavirus អាជ្ញាធរ​សុខាភិបាល​នឹង​ដើរ​គោះ​ទ្វារ​តាម​ផ្ទះ​ពលរដ្ឋ ដើម្បី​ផ្តល់​ជូន​ព័ត៌មាន និង​ធ្វើ​តេស្ត។

ព័ត៌មាន​ផ្តល់​ជូន​ទាំងនេះ​​មានរួមបញ្ចូល​កន្លែង​ត្រូវ​ទៅ​ធ្វើ​តេស្ត និង​របៀបស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ ព្រមទាំង​ជំនួយ​ផ្សេងៗ​ទៀត​ប្រសិន​បើ​អ្នក​ត្រូវ​ស្នាក់​នៅដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង។

អ្នក​នឹង​ទទួល​បាន​សារ​ជា​អក្សរ ប្រសិន​បើ​មាន​មន្ត្រី​សុខាភិបាល​ដើរ​គោះ​ទ្វារ​ក្នុង​តំបន់​អ្នក។

ប្រសិន​បើ​អ្នក​ត្រូវ​ការ​អ្នក​បក​ប្រែ​ដើម្បី​និយាយ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើរ​គោះទ្វារ សូម​ទូរស័ព្ទ​ទៅ​កាន់ TIS National តាម​លេខ 131 450។

រថយន្ត​ចល័តផ្តល់​ជូន​ការ​ធ្វើ​តេស្ត ដោយផ្ដិតកៀរយកភាគសំណាកតាម​ផ្ទះ និង​ទឹកមាត់ដើម្បីទៅធ្វើ​តេស្ត​ ក៏​មាន​ផ្តល់​ជូន​តាម​តំបន់​ទាំង​នេះ​ផ​ងដែរ។

ការ​ដាក់​កំហិត​នា​ពេល​បច្ចុប្បន្ន - លើកលែងតែ​អ្នក​នៅ​ក្នុង​តំបន់លេខកូដដែល​មាន​ការ​រឹត​ត្បិត​តឹងតែងខ្លាំង (Current restrictions – unless you are in a restricted postcode)

  • លាងសម្អាតដៃអ្នក ត្រូវគ្របមាត់ និងច្រមុះនៅពេលអ្នកក្អក ឬកណ្តាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាព 1.5 ម៉ែត្រពីគ្នា។
  • បើអ្នកមិនស្រួលខ្លួន ចូរស្នាក់នៅផ្ទះ។ កុំទៅលេងឬសួរសុខទុក្ខគ្រួសារអ្នក ឬកុំទៅធ្វើការ
  • បើអ្នកមានរោគសញ្ញា Coronavirus អ្នកត្រូវទៅ ធ្វើតេស្ត.
  • អ្នកត្រូវបន្តធ្វើការពីផ្ទះ បើអាចធ្វើបាន
  • បើអ្នកទៅលេងឬសួរសុខទុក្ខគ្រួសារ ឬមិត្តភក្ដិ អ្នកត្រូវតែរក្សាគម្លាត។ កុំចាប់ដៃ និងកុំឱបគ្នា។ ការធ្វើបែបនេះនឹងជួយការពារមនុស្សដែលអ្នកស្រឡាញ់។
  • ប្រធានមន្ត្រីសុខាភិបាល (Chief Health Officer)  អាចធ្វើការផ្លាស់ប្តូរការដាក់កំហិតប្រសិនបើស្ថានភាពមានការផ្លាស់ប្តូរ។


គិតត្រឹមថ្ងៃអាទិត្យទី 21 មិថុនា ឆ្នាំ 2020 ម៉ោង 11:59 យប់ ការដាក់កំហិតមួយចំនួនបានមានការកែប្រែ។ ការដាក់កំហិតមួយចំនួនដែលបានប្រកាសឲ្យដឹងពីមុនមក បានពន្យារពេល ឬបានប្រែប្រួលផ ដើម្បីកាត់បន្ថយចំនួនមនុស្សដែលអាចជួបជុំគ្នាបាន។ ការកែប្រែនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណី Coronavirus នៅរដ្ឋវិកថូរៀ។ 

ចាប់ពីថ្ងៃទី 22 មិថុនា ពលរដ្ឋមិនលើសពី 5នាក់ អាច ៖

  • ទៅលេងផ្ទះអ្នកក្នុងមួយលើក

ចាប់ពីថ្ងៃទី 22 មិថុនា ពលរដ្ឋដល់ទៅ 10នាក់ អាច ៖

  • ជួបជុំគ្នានៅទីសាធារណៈ ទោះជាក្រៅអគារ ឬក្នុងអគារក្ដី។

ចាប់ពីថ្ងៃទី 22 មិថុនា ពលរដ្ឋដល់ 20នាក់ អាច ៖

  • ទៅបរិភោគអាហារនៅភោជនីយដ្ឋាន ហាងកាហ្វេ ឬហាងលក់គ្រឿងស្រវឹង រហូតដល់ 20 នាក់ក្នុងមួយបន្ទប់។ អ្នកអាចពិសាគ្រឿងស្រវឹងដោយមិនចាំបាច់មានអាហារ ប៉ុន្តែភ្ញៀវត្រូវតែអង្គុយតាមតុ។ មានតែមនុស្ស 10 នាក់បទេ ដែលអនុញ្ញាតក្នុងមួយក្រុម។
  • លេងកីឡា និងធ្វើលំហាត់ប្រាណទាំងក្នុង និងក្រៅអគារ។ ទៅមណ្ឌលកីឡា ដោយរួមទាំងមជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹក។ ថ្នាក់ហាត់កីឡាអនុញ្ញាតបានត្រឹម 10 នាក់ប៉ុណ្ណោះចំពោះសកម្មភាពជាក្រុម។
  • ទៅចូលរួមធ្វើពិធីបួងសួងតាមបែបសាសនា ឬចូលរួមកម្មវិធីសាសនាតូចៗ បន្ថែមទៅលើបុគ្គលិកដែលរៀបចំព្រឹត្តការណ៍នោះទេ។
  • ទៅកន្លែងកែសម្ផស្សឬស្បា កន្លែងអាំងពន្លឺ កន្លែងសម្អាតរោម ហាងធ្វើក្រចក កន្លែងចាក់សាក់ និងកន្លែងម៉ាស្សា។
  • ចូលរួមពិធីអាពាហ៍ពិពាហ៍ រួមទាំងអាចារ្យអាពាហ៍ពិពាហ៍ ព្រមទាំងកូនក្រមុំនិងកូនកម្លោះ។ បើកម្មវិធីនេះរៀបចំឡើងនៅតាមផ្ទះឯកជន គឺអនុញ្ញាតត្រឹមមានភ្ញៀវអតិបរមា 5នាក់ បូកនឹងអាចារ្យអាពាហ៍ពិពាហ៍ផងដែរដែលអាចចូលរួមបាន។
  • ទៅចូលរួមមជ្ឈមណ្ឌលវប្បធម៌សង្គម បណ្ណាល័យ ឬក្លឹបតាមសហគមន៍។
  • អាចស្ថិតនៅកន្លែងក្នុងអគារនៅវិចិត្រសាល សារៈមន្ទីរ រោងភាពយន្ត មហោស្រព ទីតាំងប្រវត្តិសាស្ត្រ  សួនកំសាន្តខាងក្រៅ ឬសួនសត្វ។ ចំពោះកន្លែងក្រៅអគារគឺអនុញ្ញាតឲ្យត្រឹមតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងផ្ទៃដីបួនម៉ែត្រការ៉េ។
  • ធ្វើដំណើរដោយរួមបញ្ចូលទាំងការកក់កន្លែងស្នាក់នៅ និង/ឬបោះជំរំក្នុងរដ្ឋវិកថូរៀ។ 

ពលរដ្ឋដល់ 50នាក់ អាចចូលរួមពិធីបុណ្យសព (អាចក្នុង ឬក្រៅអគារ) បន្ថែមទៅលើបុគ្គលិកដែលដឹកនាំកម្មវិធីបុណ្យ និងបុគ្គលិកផ្សេងទៀតដែលរៀបចំបុណ្យសព។ បើពិធីបុណ្យធ្វើនៅតាមផ្ទះឯកជន គឺ មានតែមនុស្សយ៉ាងច្រើនត្រឹម 5នាក់ប៉ុណ្ណោះអាចចូលរួមកាន់មរណទុក្ខ។

កីឡាសហគមន៍៖ ចំពោះការហាត់កីឡា និងការប្រកួតកីឡាដែលប៉ះពាល់គ្នាអាចធ្វើឡើងវិញបានសម្រាប់កីឡាករដែលមានវ័យត្រឹម 18 ឆ្នាំ ឬក្មេងជាងនេះ។ ចំពោះកីឡាប្រកួតដែលមិនប៉ះពាល់គ្នាអាចបើកដំណើរការវិញបានដោយគ្មានកំណត់អាយុ។

ចូរចងចាំថាត្រូវមានការប្រុងប្រយ័ត្ន ចូរការពារខ្លួនអ្នក និងត្រូវមានសុភនិច្ឆ័យ។ បើអ្នកអាចធ្វើការពីផ្ទះបាន អ្នកត្រូវតែធ្វើការពីផ្ទះ។ ចូរដាក់កំហិតលើខ្លួនឯងថាអាចចេញក្រៅបានល្គឹកណាមានការចាំបាច់ប៉ុណ្ណោះ។

យើងមានការផ្តល់ថវិកាតែម្ដងចំនួន 1500 ដុល្លារ ដើម្បីឧបត្ថម្ភដល់និយោជិតដែលមានសិទ្ធទទួលក្នុងរដ្ឋវិកថូរៀដែលការពិនិត្យសុខភាពបានបញ្ជាក់ថាថាមាន Coronavirus ឬក៏បានប៉ះពាល់ជិតស្និទ្ធនឹងអ្នកមានរោគឆ្លងនេះដែលមានការបញ្ជាក់ពីពេទ្យ។ ដើម្បីទទួលបានព័ត៌មានបន្ថែមសូមទូរស័ព្ទខ្សែទូរស័ព្ទជំនួយសម្រាប់ Coronavius នៅរដ្ឋវិកថូរៀតាមលេខ 1800 675 398 (ដំណើរការ 24ម៉ោង)។ បើអ្នកត្រូវការអ្នកបកប្រែសូមទូរស័ព្ទទៅ TIS National តាមលេខ 131 450។ 

ឯកសារផ្សេងៗ (Resources)

សូមប្រើប្រាស់ឯកសារខាងក្រោមនេះដើម្បីចែករំលែកក្នុងសហគមន៍អ្នកតាមអ៊ីម៉េល  បណ្តាញសង្គម ឬតាមបណ្តាញសហគមន៍ផ្សេងទៀត។